ព្រះត្រៃបិដក ភាគ ២៣
ដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមពិតបានឡើយ ព្យាបាទនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ម្នាលអានន្ទ ចំណែកខាងអរិយសាវ័ក ជាអ្នកបានស្តាប់ បានឃើញពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ បានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងបានឃើញពួកសប្បុរស ជាអ្នកឈ្លាសវៃក្នុងធម៌ របស់សប្បុរស បានសិក្សាក្នុងធម៌ របស់សប្បុរស ជាអ្នកមិនមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មិនមានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវសក្កាយទិដ្ឋិ ដែលប្រកបដោយអនុស័យ
(១)នោះ។ ជាអ្នកមិនមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មិនមានវិចិកិច្ឆារួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវវិចិកិច្ឆា ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មិនមានសីលព្វត្តបរាមាសៈរួបរឹតចិត្ត
(១) អដ្ឋកថា ថា កេចិអាចារ្យយល់ថា លះសក្កាយទិដ្ឋិ ព្រមទាំងអនុស័យ។
ID: 636826623357944693
ទៅកាន់ទំព័រ៖