ព្រះត្រៃបិដក ភាគ ២៣

មគ្គ​ណា​ ​បដិបទា​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​បុគ្គល​មិនបាច់​អាស្រ័យ​នូវ​មគ្គ​នោះ​ ​បដិបទា​នោះ​ទេ​ ​ក៏​គង់​ដឹង​ ​ឬ​គង់​ឃើញ​ ​គង់​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​លុះតែ​មគ្គ​ណា​ ​បដិបទា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​បុគ្គល​ក៏បាន​អាស្រ័យ​នូវ​មគ្គ​នោះ​ ​នូវ​បដិបទា​នោះ​ ​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​នឹង​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​ទើបសម​ហេតុ​មែន​។​ ​ម្នាល​អានន្ទ​ ​ដូចដើម​ឈើ​ដែល​មាន​ខ្លឹម​ ​កំពុង​ឋិតនៅ​ ​ហើយ​គេ​បាន​ច្រាស​សំបក​ចេញ​ ​ចាំង​ស្រាយ​ចេញ​ ​ទើប​គេ​កាប់​យក​ខ្លឹម​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​ទើបសម​ហេតុ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​មគ្គ​ណា​ ​បដិបទា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​បុគ្គល​ក៏បាន​អាស្រ័យ​នូវ​មគ្គ​នោះ​ ​នូវ​បដិបទា​នោះ​ ​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​នឹង​លះបង់​ ​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​ទើបសម​ហេតុ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ដូច​ទន្លេ​គង្គា​ ​មាន​ទឹក​ពេញ​ប្រៀប​ ​ស្មើនឹង​ច្រាំង​ ​ល្មម​ក្អែក​ទំ​លើ​មាត់ច្រាំង​ ​ឱន​ផឹក​បាន​ ​កាលនោះ​ ​មាន​បុរស​មាន​កំឡាំង​ខ្សោយ​ ​ដើរមក​ដោយ​គិតថា​ ​អាត្មាអញ​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636826623933167594
ទៅកាន់ទំព័រ៖