ព្រះត្រៃបិដក ភាគ ២៣

ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ ​ជា​ទុក្ខ​តទៅ​ ​ជាទី​តាំង​នៃជា​តិ​ ​ជរា​ ​មរណៈ​ ​អាសវៈ​អម្បាល​នោះ​ ​ព្រះ​តថាគត​ ​ទ្រង់​លះបង់​បាន​ហើយ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ហើយ​ ​ទើប​សេព​របស់​ខ្លះ​ ​ទ្រង់​ជ្រាប​ហើយ​ ​ទើប​អត់សង្កត់​របស់​ខ្លះ​ ​ទ្រង់​ជ្រាប​ហើយ​ ​ទើប​វៀរ​របស់​ខ្លះ​ ​ទ្រង់​ជ្រាប​ហើយ​ទើប​បន្ទោបង់​របស់​ខ្លះ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​នាំមក​ ​នូវ​សេចក្តី​សៅហ្មង​ ​នំា​មក​នូវ​ភព​ថ្មី​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ ​ជា​ទុក្ខ​តទៅ​ ​ជាទី​តាំង​នៃជា​តិ​ ​ជរា​ ​មរណៈ​ ​អាសវៈ​អម្បាល​នោះ​ ​តថាគត​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​ក្របែល​ ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ ​ជា​ធម៌​លែង​មាន​បែបភាព​តទៅទៀត​ ​ជា​ធម៌​មិន​មានកំណើត​ទៅខាងមុខ​ទៀត​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ដូចជា​ដើមត្នោត​ ​កំបុតក​ ​មិន​គួរ​ដុះឡើង​វិញ​បាន​ ​យ៉ាងណា​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​នាំមក​នូវ​សេចក្តី​សៅហ្មង​ ​នំា​មក​នូវ​ភព​ថ្មី​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ ​ជា​ទុក្ខ​តទៅ​ ​ជាទី​តាំង​នៃជា​តិ​ ​ជរា​ ​មរណៈ​ ​(​អាសវៈ​ទាំងនោះ​)​ ​តថាគត​ ​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636826652036345003
ទៅកាន់ទំព័រ៖