ព្រះត្រៃបិដក ភាគ ២៣
ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយចូរលះបង់ នូវសុខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគតមិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយចូរសម្រេចនៅ ដោយសុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ
ID: 636826663724443524
ទៅកាន់ទំព័រ៖