ព្រះត្រៃបិដក ភាគ ២៣

មិនធ្លាប់​ដឹង​ ​មិនធ្លាប់​ឃើញ​ ​មិនធ្លាប់​យល់​ ​មិនធ្លាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​នូវ​ទុក្ខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កាល​តថាគត​ ​មិនដឹង​យ៉ាងនេះ​ទេ​ ​ហើយ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្រេច​នៅ​ ​ដោយ​ទុក្ខវេទនា​បែបនេះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​សមគួរ​ ​ដល់​តថាគត​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​សមគួរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ហេតុ​នុ៎ះ​ ​តថាគត​ធ្លាប់​ដឹង​ ​ធ្លាប់​ឃើញ​ ​ធ្លាប់​យល់​ ​ធ្លាប់ធ្វើ​ឲ្យ​ជាក់ច្បាស់​ ​ធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​នូវ​ទុក្ខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្រេច​នៅ​ ​ដោយ​ទុក្ខវេទនា​បែបនេះ​ចុះ​។​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636826664278725227
ទៅកាន់ទំព័រ៖