ព្រះត្រៃបិដក ភាគ ២៤
ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះភគវន្ត អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង អនស្សាសិកព្រហ្មចរិយៈ ៤ប្រការ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹង តើដូចម្តេចខ្លះ។
[៦៥] ព្រះអានន្ទតបថា ម្នាលសន្ទកៈ ក្នុងលោកនេះ មានគ្រូខ្លះ ដឹងសព្វ ឃើញសព្វ តែងប្តេជ្ញានូវញាណទស្សនៈ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ រមែងតំកល់ស៊ប់ជាប់ជានិច្ច។ គ្រូនោះ ចូលទៅកាន់ផ្ទះស្ងាត់ ក៏មាន មិនបានដុំបាយក៏មាន ឆ្កែខាំក៏មាន ចួបប្រទះនឹងដំរីកាចក៏មាន ចួបប្រទះនឹងសេះកាចក៏មាន ជួបប្រទះនឹងគោកាចក៏មាន សួរនាម និងគោត្ររបស់ស្ត្រី ឬបុរសក៏មាន សួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគមក៏មាន។ គ្រូនោះ កាលបើមានគេសួរថា ហេតុនេះ តើដូចម្តេច ក៏ប្រាប់គេថា ផ្ទះស្ងាត់
ID: 636830177460367724
ទៅកាន់ទំព័រ៖