ព្រះត្រៃបិដក ភាគ ២៤
ក៏មាន ចួបប្រទះនឹងសេះកាចក៏មាន ជួបប្រទះនឹងគោកាចក៏មាន សួរនាម និងគោត្ររបស់ស្រី ឬប្រុសក៏មាន សួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគមក៏មាន។ គ្រូនោះ កាលបើមានគេសួរថា ហេតុនេះ តើដូចម្តេច ក៏ប្រាប់គេថា ផ្ទះស្ងាត់ដែលខ្ញុំគួរចូលទៅបាន ខ្ញុំក៏ចូលទៅកាន់ផ្ទះស្ងាត់នោះហើយ ដុំបាយដែលខ្ញុំមិនគួរបាន ខ្ញុំក៏មិនបានដុំបាយនោះហើយ ឆ្កែដែលគួរខាំខ្ញុំបាន ឆ្កែនោះក៏ខាំខ្ញុំហើយ ខ្ញុំគួរចួបនឹងដំរីកាច ខ្ញុំក៏ចួបនឹងដំរីកាចនោះហើយ ខ្ញុំគួរចួបនឹងសេះកាច ខ្ញុំក៏ចួបនឹងសេះកាចនោះហើយ ខ្ញុំគួរចួបនឹងគោកាច ខ្ញុំក៏ចួបនឹងគោកាចនោះហើយ ខ្ញុំគួរសួររកនាម និងគោត្ររបស់ស្រី ឬប្រុស ខ្ញុំក៏សួរនាម និងគោត្ររបស់ស្រី ឬប្រុសនោះហើយ ខ្ញុំគួរសួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគម ខ្ញុំក៏សួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគមនោះរួចហើយ។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនងស្រួលដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ
ID: 636830177931564674
ទៅកាន់ទំព័រ៖