ព្រះត្រៃបិដក ភាគ ២៤
ទៅដោតក្នុងកែវនោះ បុរសមានភ្នែកភ្លឺ ដាក់កែវនោះក្នុងដៃ ហើយពិចារណាមើល ក៏ស្គាល់ច្បាស់ថា នេះឯងជាកែវពៃទូរ្យល្អស្អាត មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលគេឆ្នៃហើយ ដោយប្រពៃ មានសម្បុរភ្លឺថ្លា យ៉ាងវិសេស បរិបូណ៌ ដោយអាការទាំងពួង នេះជាចេស ដែលមានសម្បុរខៀវ ឬលឿង ក្រហម សសុទ្ធ ឬសភ្លាវ ដែលគេដោតទៅក្នុងកែវនោះ យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយដឹងច្បាស់ យ៉ាងនេះថា រាងកាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូបទាំង៤ កើតអំពីមាតា និងបិតា ចំរើនដោយបាយ និងនំ ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ មានការដុសខាត់ បំបាត់ក្លិនអាក្រក់ គក់ច្របាច់ ឬចាប់នួត បែកធ្លាយខ្ចាត់ខ្ចាយទៅជាធម្មតា ឯវិញ្ញាណ របស់អាត្មាអញនេះ ក៏អាស្រ័យនៅនឹងរាងកាយនេះ ជាប់ចំពាក់នៅនឹងរាងកាយនេះ ក៏យ៉ាងនោះដែរ។ ពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។
[១០៩] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយនិម្មិតនូវកាយដទៃ ចេញអំពីកាយនេះ ឲ្យជាកាយមានរូប
ID: 636830196044520676
ទៅកាន់ទំព័រ៖