ព្រះត្រៃបិដក ភាគ ២៤

 [​១១០​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​តាក់តែង​ឬ​សំដែងឫទ្ធិ​បាន​ច្រើនប្រការ​ ​គឺ​កាយ​តែមួយ​ ​ធ្វើឲ្យ​ជា​កាយ​ច្រើន​ក៏បាន​ ​ឬ​កាយ​ច្រើន​ ​ធ្វើឲ្យ​ត្រឡប់ទៅ​ជា​កាយ​តែមួយ​វិញ​ក៏បាន​ ​ធ្វើ​អា​វិភាវ​បាដិហារិយ៍​(​១​)​ ​ក៏បាន​ ​ធ្វើ​តិ​រោ​ភាវ​បាដិហារិយ៍​(​២​)​ ​ក៏បាន​ ​ជ្រែក​ចេញទៅ​ក្រៅ​ជញ្ជាំង​ ​ក្រៅ​កំពែង​ ​ក្រៅ​ភ្នំ​ក៏បាន​ ​ដូច​គេ​ដើរ​លើ​អាកាស​។​ ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូច​ក្នុងទឹក​ក៏បាន​។​ ​ដើរ​លើទឹក​ ​ឥតមាន​បែកធ្លាយ​ ​ដូច​ដើរ​លើ​ផែនដី​ក៏បាន​។​ ​អណ្តែត​ទៅលើ​អាកាស​ទាំង​ភ្នែន​ ​ដូច​សកុណ​បក្សី​ក៏បាន​។​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ធំ​ ​យ៉ាងនេះ​ក៏បាន​ ​ញុំាង​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​រហូតដល់​ព្រហ្មលោក​ទាំង​កាយ​ក៏បាន​។​ ​ម្នាល​ឧទាយិ​ ​ដូចជា​ស្មូនឆ្នាំង​ ​ឬ​កូនសិស្ស​របស់​ស្មូនឆ្នាំង​ ​ដែល​ឈ្លាស​ប្រសប់​ ​ទោះ​ប្រាថ្នា​នឹង​រចនា​ភា​ជ​ន៍​ណាៗ​ ​ដោយ​ដី​ដែល​បាន​ធ្វើ​បរិកម្ម​ល្អ​ហើយ​ ​ក៏អាច​នឹង​ធ្វើ​ភា​ជ​ន៍​នោះ​ៗ​ ​ឲ្យ​សម្រេច​បាន​ ​ម្នាល​ឧទាយិ​ ​ពុំ​នោះ​ ​ដូច​ជាង​ភ្លុក​ក្តី​ ​កូនសិស្ស​របស់​ជាង​ភ្លុក​ក្តី​ ​ដែល​ឈ្លាស​ប្រសប់​ ​ទោះ​
​(​១​)​ ​ធ្វើ​ទី​ងងឹត​ឲ្យ​ភ្លឺ​ ​ធ្វើ​ទី​កំបាំង​ឲ្យ​ទៅជា​វាល​ ​ឬ​យឹត​ទី​ដែល​មើល​មិនឃើញ​ ​ឲ្យ​ឃើញ​។​ ​(​២​)​ ​ត្រឡប់​ធ្វើ​ទី​ភ្លឺ​ ​ឲ្យ​ងងឹត​ ​ធ្វើ​ទីវាល​ ​ឲ្យ​ទៅជា​ទី​កំបាំង​ ​ឬ​ទី​ដែល​មើលឃើញ​ ​ធ្វើឲ្យ​ទៅជា​ទី​មើល​មិនឃើញ​ ​(​វិសុទ្ធិមគ្គ​ ​ឥទ្ធិ​វិធ​និទ្ទេស​)​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636830196783942969
ទៅកាន់ទំព័រ៖