ព្រះត្រៃបិដក ភាគ ២៤
។បេ។ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាសទៅវិញ ឲ្យរឹងរឹតតែធំទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាកុសល។
[១២៧] ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌១០ប្រការថា ជាអ្នកមានកុសល ដ៏បរិបូណ៌ មានកុសល ដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តីញាប់ញ័រ តើអ្វីខ្លះ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ១ ប្រកបដោយសម្មាសង្កប្បៈ ជាអសេក្ខៈ១ ប្រកបដោយសម្មាវាចា ជាអសេក្ខៈ១ ប្រកបដោយសម្មាកម្មន្តៈ ជាអសេក្ខៈ១ ប្រកបដោយសម្មាអាជីវៈ ជាអសេក្ខៈ១ ប្រកបដោយសម្មាវាយាមៈ ជាអសេក្ខៈ១ ប្រកបដោយសម្មាសតិ ជាអសេក្ខៈ១ ប្រកបដោយសម្មាសមាធិ ជាអសេក្ខៈ១
ID: 636830217447284844
ទៅកាន់ទំព័រ៖