ព្រះត្រៃបិដក ភាគ ២៤

បពិត្រមហារាជ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ជា​អ្នក​មិន​ជីក​ផែនដី​ ​ដោយ​ជំនីក​ផង​ ​មិន​កកាយ​ផែនដី​ ​ដោយដៃ​ខ្លួនឯង​ផង​ ​តែង​យក​តែ​អម្រែក​ ​ទៅ​រែក​ដី​ច្រាំងបាក់​ ​ឬ​អាច់​ដី​ដែល​កណ្តុរ​កកាយ​ ​មក​ធ្វើ​ភាជន៍​ហើយ​ប្រកាស​ ​(​សេចក្តី​)​ ​យ៉ាងនេះ​ថា​ ​ជន​ណា​ចង់បាន​ ​(​ភាជន៍​)​ ​ចូរ​ដាក់​អង្ករ​មួយ​សំពៀត​ ​ឬក៏​សណ្តែកបាយ​មួយ​សំពៀត​ ​ក្នុង​ទីនេះ​ចុះ​ ​ហើយ​ចង់បាន​ភាជន៍​ ​បែប​ណា​ ​ចូរ​នាំ​យក​ភាជន៍​នោះ​ទៅចុះ​ ​បពិត្រមហារាជ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​តែង​ចិញ្ចឹម​មាតាបិតា​ ​ដែល​ចាស់​ងងឹតងងល់​ ​បពិត្រមហារាជ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ទៀងតែនឹង​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ហើយ​បរិនិព្វាន​ក្នុង​ទីនោះ​ ​មាន​សភាព​ជា​អ្នក​មិន​ត្រឡប់​ចាកលោក​នោះ​វិញ​ ​ជា​ធម្មតា​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ទាំង៥​។​
 [​១៧៩​]​ ​បពិត្រមហារាជ​ ​សម័យមួយ​ ​តថាគត​សម្រេចសម្រាន្ត​នៅ​ ​ក្នុង​វេភ​ឡិ​គ​និគម​។​ ​បពិត្រមហារាជ​ ​គ្រានោះ​ ​តថាគត​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636830236893137083
ទៅកាន់ទំព័រ៖