ព្រះត្រៃបិដក ភាគ ២៤

សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​ខាន​កើតឡើង​ដល់​អញ​ ​ឯណា​ក៏បាន​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​សំដៅយក​ដំណើរ​នេះ​ហើយ​ ​បាន​ជា​សំដែង​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតអំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ ​ជា​ដែន​កើត​។​
 [​៣០៦​]​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​តើ​ព្រះអង្គ​ ​សព្វ​ព្រះរាជហឫទ័យ​ឬទេ​។​ ​អើ​មល្លិកា​ ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​អញ​ស្រឡាញ់​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បើ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​ប្រែប្រួល​ ​ព្រាត់ប្រាស​ ​និរាស​ទៅ​ ​តើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​កើតឡើង​ ​ដល់​ព្រះអង្គ​ឬទេ​។​ ​ឱ​មល្លិកា​ ​(​បើ​)​ ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​ប្រែប្រួល​ ​ព្រាត់ប្រាស​ ​និរាស​ទៅ​ ​សូម្បី​ជីវិត​របស់​អញ​ ​ក៏​មុខ​ជា​នឹង​វិបត្តិ​ប្រែប្រួល​ទៅ​ដូចគ្នា​ ​ចំណង់បើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​ខាន​កើត​ដល់​អញ​ ​ឯណា​ក៏បាន​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​សំដៅយក​ដំណើរ​នេះ​ហើយ​ ​
ថយ | ទំព័រទី ៤៥២ | បន្ទាប់
ID: 636830300025159960
ទៅកាន់ទំព័រ៖