ព្រះត្រៃបិដក ភាគ ២៤
ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសល ឈ្មោះថា មានលាភហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ព្រះបាទបសេនទិកោសល ឈ្មោះថា បានដោយប្រពៃហើយ ព្រោះហេតុដែលព្រះបាទបសេនទិកោសល ទ្រង់បានជួបអានន្ទ ទ្រង់បានចូលទៅជិតអានន្ទ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ពាហិតិយសូត្រ ទី៨។
ID: 636830312975380670
ទៅកាន់ទំព័រ៖