ព្រះត្រៃបិដក ភាគ ២៤

ដែល​កំពុង​ច្យុត​ ​ដែល​កំពុង​កើតឡើង​ ​ជា​សត្វ​ថោកថយ​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ត្រឹមណោះ​។​បេ​។​ ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​។​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​(​អរហត្តផល​សមាធិ​)​ ​នូវ​បញ្ញា​វិមុត្តិ​ ​(​អរហត្តផល​បញ្ញា​)​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​វ​ច្ឆៈ​ ​បុគ្គល​កាល​ពោល​ប្តេជ្ញា​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​បាន​នូវ​វិជ្ជា៣​ ​ដូច្នេះ​ ​ឈ្មោះថា​ ​ជា​អ្នកពោល​តាម​ពាក្យ​ ​របស់​តថាគត​ផង​ ​មិន​ឈ្មោះថា​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ជា​អ្នកពោល​ប្តេជ្ញា​ ​នូវ​ហេតុ​តាម​ហេតុ​ផង​ ​មួយទៀត​ ​វាទានុវាទ​ណា​នីមួយ​ ​ដែល​ប្រកបដោយ​ហេតុ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​អ្នកប្រាជ្ញ​គប្បី​តិះដៀល​បាន​។​ ​
 [​៤​]​ ​លុះ​ត្រាស់​យ៉ាងនេះ​ហើយ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​នីមួយ​ ​ដែល​ជា​គ្រហស្ថ​ ​មិនបាន​លះបង់​ ​នូវ​គិហិ​សញ្ញោជនៈ​ ​(​សេចក្តី​ត្រេកអរ​ ​ក្នុង​សង្ខារ​ ​និង​បរិក្ខារ​ ​របស់​គ្រហស្ថ​ ​ជា​គ្រឿង​ព័ន្ធព័ទ្ធ​)​ ​លុះដល់​រំលាងខន្ធ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636830145998848228
ទៅកាន់ទំព័រ៖