ព្រះត្រៃបិដក ភាគ ២៤
ស្តាប់មក អំពីពួកបរិព្វាជកជាន់ដើម ដែលជាអាចារ្យ ជាប្រធានលើអាចារ្យពោលថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន ជាសេចក្តីសុខ ដ៏ឧត្តម ដូច្នេះ ពាក្យថា ការមិនមានរោគនោះ តើដូចម្តេច ពាក្យថា ព្រះនិព្វាននោះ តើដូចម្តេច។ បានឮថា កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក ក៏ស្ទាបខ្លួនរបស់ខ្លួន ដោយដៃឯង ហើយទូលថា បពិត្រព្រះគោតមដ៏ចំរើន នេះឈ្មោះថា ការមិនមានរោគ នេះឈ្មោះថា ព្រះនិព្វាន បពិត្រព្រះគោតមដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ ជាអ្នកឥតរោគ បានសេចក្តីសុខ ឥតមានអ្វីមកបៀតបៀនខ្ញុំឡើយ។
[៤៩] ម្នាលមាគណ្ឌិយៈ ដូចបុរសខ្វាក់ពីកំណើត បុរសនោះ មិនធ្លាប់បានឃើញរូបពណ៌ខ្មៅ និងស មិនឃើញរូបពណ៌ខៀវ មិនឃើញរូបពណ៌លឿង មិនឃើញរូបពណ៌ក្រហម មិនឃើញរូបពណ៌ហង្សបាទ មិនឃើញទីស្មើ និងមិនស្មើ មិនឃើញរូបផ្កាយ មិនឃើញព្រះចន្ទ្រ និងព្រះអាទិត្យ។ បុរសខ្វាក់ពីកំណើតនោះ ឮបុរសមានភ្នែកភ្លឺនិយាយថា អ្នកដ៏ចំរើន យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលទេ។ បុរសខ្វាក់ពីកំណើតនោះ ក៏ដើរស្វែងរកសំពត់ស
ID: 636830167382031276
ទៅកាន់ទំព័រ៖