ព្រះត្រៃបិដក ភាគ ២៤
ទទួលហើយ ក៏ស្លៀកដណ្តប់ លុះដណ្តប់ហើយ បញ្ចេញវាចា ជាគ្រឿងរីករាយរបស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន ដោយជឿតាមបុគ្គលមានភ្នែកភ្លឺ (សេចក្តីនេះយ៉ាងណា) ម្នាលមាគណ្ឌិយៈ ពួកបរិព្វាជក ជាអន្យតិរ្ថិយ សុទ្ធតែជាមនុស្សខ្វាក់ ឥតមានចក្ខុ មិនដឹងនូវការមិនមានរោគ មិនឃើញនូវព្រះនិព្វាន ប៉ុន្តែនាំគ្នាពោលគាថានេះថា លាភទាំងឡាយ មានការមិនមានរោគ ដ៏ប្រសើរបំផុត ព្រះនិព្វាន ជាសុខដ៏ឧត្តម។ ម្នាលមាគណ្ឌិយៈ គថានេះ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម បានពោលហើយថា
លាភទាំងឡាយ មានការមិនមានរោគ ដ៏ប្រសើរបំផុត ព្រះនិព្វាន ជាសុខដ៏ឧត្តម មគ្គប្រកបដោយអង្គ៨ ដ៏ក្សេមក្សាន្តជាងមគ្គទាំងឡាយ សម្រាប់ដំណើរ ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ
ឥឡូវនេះ គាថានេះ ជាគាថាសម្រាប់បុថុជ្ជនតាមលំដាប់។ ម្នាលមាគណ្ឌិយៈ កាយនេះជារោគ ជាបូស ជាកូនសរ ជាទុក្ខ ជាអាពាធ
ID: 636830167966394699
ទៅកាន់ទំព័រ៖