ព្រះត្រៃបិដក ភាគ ២៤

ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​ព្រះ​ភគវន្ត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ ​អន​ស្សាសិ​ក​ព្រហ្មចរិយៈ​ ​៤ប្រការ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​
 [​៦៥​]​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​សន្ទ​កៈ​ ​ក្នុង​លោក​នេះ​ ​មាន​គ្រូ​ខ្លះ​ ​ដឹងសព្វ​ ​ឃើញសព្វ​ ​តែង​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ ​មិន​មាន​សេសសល់​ថា​ ​អាត្មាអញ​ ​កាល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​ដេកលក់​ក្តី​ ​ភ្ញាក់​ឡើង​ក្តី​ ​ញាណទស្សនៈ​ ​រមែង​តំ​កល់​ស៊ប់​ជាប់​ជានិច្ច​។​ ​គ្រូ​នោះ​ ​ចូល​ទៅកាន់​ផ្ទះ​ស្ងាត់​ ​ក៏​មាន​ ​មិនបាន​ដុំ​បាយ​ក៏​មាន​ ​ឆ្កែខាំ​ក៏​មាន​ ​ចួប​ប្រទះ​នឹង​ដំរី​កាច​ក៏​មាន​ ​ចួប​ប្រទះ​នឹង​សេះ​កាច​ក៏​មាន​ ​ជួបប្រទះ​នឹង​គោ​កាច​ក៏​មាន​ ​សួរ​នាម​ ​និង​គោត្រ​របស់​ស្ត្រី​ ​ឬ​បុរស​ក៏​មាន​ ​សួរ​ឈ្មោះ​ ​និង​ផ្លូវ​នៃ​ស្រុក​ ​ឬ​និគម​ក៏​មាន​។​ ​គ្រូ​នោះ​ ​កាលបើ​មាន​គេ​សួរ​ថា​ ​ហេតុនេះ​ ​តើ​ដូចម្តេច​ ​ក៏​ប្រាប់​គេ​ថា​ ​ផ្ទះ​ស្ងាត់​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636830177460367724
ទៅកាន់ទំព័រ៖