ព្រះត្រៃបិដក ភាគ ២៤

ទៅ​ដោត​ក្នុង​កែវ​នោះ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ដាក់​កែវ​នោះ​ក្នុង​ដៃ​ ​ហើយ​ពិចារណាមើល​ ​ក៏​ស្គាល់​ច្បាស់​ថា​ ​នេះឯង​ជា​កែវ​ពៃទូរ្យ​ល្អ​ស្អាត​ ​មាន​ជាតិ​បរិសុទ្ធ​ ​មាន​ជ្រុង៨​ ​ដែលគេ​ឆ្នៃ​ហើយ​ ​ដោយ​ប្រពៃ​ ​មាន​សម្បុរ​ភ្លឺ​ថ្លា​ ​យ៉ាង​វិសេស​ ​បរិបូណ៌​ ​ដោយ​អាការ​ទាំងពួង​ ​នេះ​ជា​ចេស​ ​ដែល​មាន​សម្បុរ​ខៀវ​ ​ឬ​លឿង​ ​ក្រហម​ ​សសុទ្ធ​ ​ឬ​ស​ភ្លាវ​ ​ដែលគេ​ដោត​ទៅ​ក្នុង​កែវ​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ឧទាយិ​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​រាងកាយ​របស់​អាត្មាអញ​នេះឯង​ ​មាន​រូប​ប្រកបដោយ​មហាភូតរូប​ទាំង៤​ ​កើតអំពី​មាតា​ ​និង​បិតា​ ​ចំរើន​ដោយ​បាយ​ ​និង​នំ​ ​ជាស​ភាវៈ​មិន​ទៀងទាត់​ ​មិន​ឋិតថេរ​ ​មានការ​ដុសខាត់​ ​បំបាត់​ក្លិនអាក្រក់​ ​គក់ច្របាច់​ ​ឬចាប់​នួត​ ​បែកធ្លាយ​ខ្ចាត់ខ្ចាយ​ទៅជាធម្មតា​ ​ឯ​វិញ្ញាណ​ ​របស់​អាត្មាអញ​នេះ​ ​ក៏​អាស្រ័យ​នៅនឹង​រាងកាយ​នេះ​ ​ជាប់​ចំពាក់​នៅនឹង​រាងកាយ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ពួក​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​ធម៌​នោះ​។​
 [​១០៩​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​និម្មិត​នូវ​កាយ​ដទៃ​ ​ចេញ​អំពី​កាយ​នេះ​ ​ឲ្យ​ជា​កាយ​មាន​រូប​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636830196044520676
ទៅកាន់ទំព័រ៖