ព្រះត្រៃបិដក ភាគ ២៤
[១១០] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយតាក់តែងឬសំដែងឫទ្ធិបានច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅជាកាយតែមួយវិញក៏បាន ធ្វើអាវិភាវបាដិហារិយ៍
(១) ក៏បាន ធ្វើតិរោភាវបាដិហារិយ៍
(២) ក៏បាន ជ្រែកចេញទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំក៏បាន ដូចគេដើរលើអាកាស។ មុជងើបក្នុងផែនដី ដូចក្នុងទឹកក៏បាន។ ដើរលើទឹក ឥតមានបែកធ្លាយ ដូចដើរលើផែនដីក៏បាន។ អណ្តែតទៅលើអាកាសទាំងភ្នែន ដូចសកុណបក្សីក៏បាន។ យកដៃទៅស្ទាបអង្អែលព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំ យ៉ាងនេះក៏បាន ញុំាងអំណាច ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកទាំងកាយក៏បាន។ ម្នាលឧទាយិ ដូចជាស្មូនឆ្នាំង ឬកូនសិស្សរបស់ស្មូនឆ្នាំង ដែលឈ្លាសប្រសប់ ទោះប្រាថ្នានឹងរចនាភាជន៍ណាៗ ដោយដីដែលបានធ្វើបរិកម្មល្អហើយ ក៏អាចនឹងធ្វើភាជន៍នោះៗ ឲ្យសម្រេចបាន ម្នាលឧទាយិ ពុំនោះ ដូចជាងភ្លុកក្តី កូនសិស្សរបស់ជាងភ្លុកក្តី ដែលឈ្លាសប្រសប់ ទោះ
(១) ធ្វើទីងងឹតឲ្យភ្លឺ ធ្វើទីកំបាំងឲ្យទៅជាវាល ឬយឹតទីដែលមើលមិនឃើញ ឲ្យឃើញ។ (២) ត្រឡប់ធ្វើទីភ្លឺ ឲ្យងងឹត ធ្វើទីវាល ឲ្យទៅជាទីកំបាំង ឬទីដែលមើលឃើញ ធ្វើឲ្យទៅជាទីមើលមិនឃើញ (វិសុទ្ធិមគ្គ ឥទ្ធិវិធនិទ្ទេស)។
ID: 636830196783942969
ទៅកាន់ទំព័រ៖