ព្រះត្រៃបិដក ភាគ ២៤

។​បេ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ខំប្រឹង​ប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តម្កល់ចិត្ត​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ឋិតថេរ​ ​មិន​ឲ្យ​វិនាស​ទៅវិញ​ ​ឲ្យ​រឹងរឹតតែ​ធំ​ទូលាយ​ ​ចម្រើន​ពេញ​បរិបូណ៌​ឡើង​។​ ​ម្នាល​នាយ​ជាងឈើ​ ​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​ហៅថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សង្កប្បៈ​ទាំងឡាយ​ជាកុសល​។​
 [​១២៧​]​ ​ម្នាល​នាយ​ជាងឈើ​ ​ដែល​តថាគត​បញ្ញត្ត​បុរស​បុគ្គល​ ​ប្រកបដោយ​ធម៌១០ប្រការ​ថា​ ​ជា​អ្នកមាន​កុសល​ ​ដ៏​បរិបូណ៌​ ​មាន​កុសល​ ​ដ៏​ប្រសើរ​ ​ដល់​នូវ​ចំណែក​បុណ្យ​ដ៏​ឧត្តម​ ​ជា​សមណៈ​ ​ឥតមាន​សេចក្តី​ញាប់ញ័រ​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សម្មាទិដ្ឋិ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មាសង្កប្បៈ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មាវាចា​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មា​កម្មន្តៈ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មាអាជីវៈ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មា​វាយាមៈ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មាសតិ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សម្មាសមាធិ​ ​ជា​អសេក្ខៈ១​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636830217447284844
ទៅកាន់ទំព័រ៖