ព្រះត្រៃបិដក ភាគ ២៤

ឥតមាន​សេសសល់​ថា​ ​កាល​តថាគត​ដើរ​ក្តី​ ​ឋិតនៅ​ក្តី​ ​លក់​ក្តី​ ​ភ្ញាក់​ក្តី​ ​ញាណទស្សនៈ​ ​រមែង​តាំងនៅ​ប្រាកដ​ ​ជា​រឿយ​ៗ​មិន​ដាច់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​ទាំងនោះ​ ​តើ​ឈ្មោះថា​ ​ជា​អ្នកពោល​ពាក្យ​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហើយ​ផង​ ​មិន​ឈ្មោះថា​ ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ជា​អ្នកពោល​ប្តេជ្ញា​ ​នូវ​ហេតុ​ ​(​ព្រះ​សព្វញ្ញុតញ្ញាណ​)​ ​តាម​ហេតុ​ ​(​ពាក្យ​ដែល​មហាជន​នាំគ្នា​ប្តេជ្ញា​យ៉ាងនោះ​)​ ​ផង​ ​មួយទៀត​ ​វាទានុវាទ​ ​(​ពាក្យ​របស់​ព្រះអង្គ​ ​និង​ពាក្យ​ដែល​អនុលោម​តាម​វាទៈ​ ​របស់​ព្រះអង្គ​)​ ​ណា​នីមួយ​ ​ដែល​ប្រកបដោយ​ហេតុ​ ​(​តាម​ហេតុ​ដែលគេ​ពោល​)​ ​នឹង​មិន​មកកាន់​ឋានៈ​ ​ដែល​អ្នកប្រាជ្ញ​គប្បី​តិះដៀល​ទេ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​ជន​ទាំងឡាយ​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​ជា​សព្វញ្ញូ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​នូវ​ធម៌​ទាំងពួង​ ​ទ្រង់​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ ​ឥតមាន​សេសសល់​ថា​ ​កាល​តថាគត​ដើរ​ក្តី​ ​ឋិតនៅ​ក្តី​ ​លក់​ក្តី​ ​ភ្ញាក់​ក្តី​ ​ញាណទស្សនៈ​ ​រមែង​តាំង​ប្រាកដ​ឡើង​ ​ជា​រឿយ​ៗ​មិន​ដាច់​ ​ជន​ទាំងឡាយ​នោះ​ ​មិនមែន​ពោល​តាម​ពាក្យ​ ​របស់​តថាគត​ទេ​ ​អ្នក​ទាំងនោះ​ ​ឈ្មោះថា​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ទេតើ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636830145461657502
ទៅកាន់ទំព័រ៖