ព្រះត្រៃបិដក ភាគ ២៤

 [​៣០៨​]​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ដែន​កាសី​ ​និង​ដែន​កោសល​ ​តើ​ព្រះអង្គ​ ​សព្វ​ព្រះរាជហឫទ័យ​ឬទេ​។​ ​អើ​មល្លិកា​ ​ដែន​កាសី​ ​និង​ដែន​កោសល​ ​ជាទីស្រឡាញ់​របស់​អញ​ ​ម្នាល​មល្លិកា​ ​(​ព្រោះ​)​ ​យើង​ប្រើប្រាស់​ខ្លឹមចន្ទន៍​ ​ដែល​បាន​មក​អំពី​ដែន​កាសី​ ​ទ្រទ្រង់​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​ ​ដោយ​អានុភាព​ ​នៃ​ដែន​កាសី​ ​និង​ដែន​កោសល​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​(​បើ​)​ ​ដែន​កាសី​ ​និង​ដែន​កោសល​ ​វិបត្តិ​ប្រែប្រួល​ ​ជា​យ៉ាង​ដទៃ​ទៅ​ ​តើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​កើតឡើង​ដល់​ព្រះអង្គ​ឬទេ​។​ ​ឱ​មល្លិកា​ ​បើ​ដែន​កាសី​ ​និង​ដែន​កោសល​ ​វិបត្តិ​ប្រែប្រួល​ ​ជា​យ៉ាង​ដទៃ​ទៅ​ ​សូម្បី​ជីវិត​របស់​អញ​ ​ក៏​មុខ​ជា​វិបត្តិ​ ​ប្រែប្រួល​ទៅ​ដែរ​ ​ចំណង់បើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​នឹង​ខាន​កើត​ដល់​អញ​ ​ឯណា​បាន​។​ ​បពិត្រ​ព្រះមហារាជ​ ​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​សំដៅយក​ដំណើរ​នេះ​ហើយ​ ​បាន​ជា​សំដែង​ថា​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​កើតឡើង​មក​អំពី​សេចក្តី​ស្រឡាញ់​ ​មាន​សេចក្តី​ស្រឡាញ់​ជា​ដែន​កើត​។​
ថយ | ទំព័រទី ៤៥៤ | បន្ទាប់
ID: 636830300688497901
ទៅកាន់ទំព័រ៖