ព្រះត្រៃបិដក ភាគ ២៤

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះបាទ​បសេនទិកោសល​ ​ឈ្មោះថា​ ​មានលាភ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អត្តភាព​ជា​មនុស្ស​ ​ព្រះបាទ​បសេនទិកោសល​ ​ឈ្មោះថា​ ​បាន​ដោយ​ប្រពៃ​ហើយ​ ​ព្រោះ​ហេតុ​ដែល​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បាន​ជួប​អានន្ទ​ ​ទ្រង់​បាន​ចូល​ទៅ​ជិត​អានន្ទ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ពា​ហិ​តិ​យសូ​ត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៤៦៩ | បន្ទាប់
ID: 636830312975380670
ទៅកាន់ទំព័រ៖