ព្រះត្រៃបិដក ភាគ ២៤
[៣២១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យានដ៏ល្អ ទ្រង់ព្រះរាជដំណើរទៅដោយយានល្អៗ ឆ្ពោះទៅកាន់សួនច្បារ ដោយអានុភាពជាស្តេចធំ ស្តេចទៅដោយយាន ដរាបដល់ទី ដែលគួរបរយានទៅបាន ទើបទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទ ចូលទៅកាន់សួនច្បារ។ ព្រះបាទបសេនទិកោសល ទ្រង់យាងចង្ក្រមទៅមកក្នុងសួនច្បារបន្តិច ដើម្បីសម្រាកព្រះជង្ឃា បានទតឃើញម្លប់ឈើទាំងឡាយ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏មានបីតិកើតឡើង ប្រារព្ធចំពោះព្រះមានព្រះភាគថា ម្លប់ឈើទាំងនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ ដូចជាទីដែលយើងធ្លាប់ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះដែរ។ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទៅនឹងទីឃការាយនាមាត្យថា ម្នាលការាយនៈសំឡាញ់ ម្លប់ឈើ
ID: 636830313669720384
ទៅកាន់ទំព័រ៖