ព្រះត្រៃបិដក ភាគ ២៤

ស្តាប់​មក​ ​អំពី​ពួ​ក​បរិ​ព្វា​ជ​ក​ជាន់​ដើម​ ​ដែល​ជា​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​ពោល​ថា​ ​លាភ​ទាំងឡាយ​ ​មានការ​មិន​មាន​រោគ​ ​ប្រសើរ​បំផុត​ ​ព្រះនិព្វាន​ ​ជា​សេចក្តី​សុខ​ ​ដ៏​ឧត្តម​ ​ដូច្នេះ​ ​ពាក្យ​ថា​ ​ការ​មិន​មាន​រោគ​នោះ​ ​តើ​ដូចម្តេច​ ​ពាក្យ​ថា​ ​ព្រះនិព្វាន​នោះ​ ​តើ​ដូចម្តេច​។​ ​បានឮ​ថា​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មា​គ​ណ្ឌិយ​បរិ​ព្វា​ជ​ក​ ​ក៏​ស្ទាប​ខ្លួន​របស់​ខ្លួន​ ​ដោយដៃ​ឯង​ ​ហើយ​ទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​នេះ​ឈ្មោះថា​ ​ការ​មិន​មាន​រោគ​ ​នេះ​ឈ្មោះថា​ ​ព្រះនិព្វាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ឥត​រោគ​ ​បាន​សេចក្តី​សុខ​ ​ឥតមាន​អ្វី​មក​បៀតបៀន​ខ្ញុំ​ឡើយ​។​
 [​៤៩​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូច​បុរស​ខ្វាក់ពីកំណើត​ ​បុរស​នោះ​ ​មិនធ្លាប់​បានឃើញ​រូប​ពណ៌ខ្មៅ​ ​និង​ស​ ​មិនឃើញ​រូប​ពណ៌ខៀវ​ ​មិនឃើញ​រូប​ពណ៌លឿង​ ​មិនឃើញ​រូប​ពណ៌ក្រហម​ ​មិនឃើញ​រូប​ពណ៌​ហង្សបាទ​ ​មិនឃើញ​ទី​ស្មើ​ ​និង​មិន​ស្មើ​ ​មិនឃើញ​រូប​ផ្កាយ​ ​មិនឃើញ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​។​ ​បុរស​ខ្វាក់ពីកំណើត​នោះ​ ​ឮ​បុរស​មាន​ភ្នែកភ្លឺ​និយាយ​ថា​ ​អ្នក​ដ៏​ចំរើន​ ​យីអើ​ ​សំ​ពត់​សស្អា​ត​ ​ល្អ​បរិសុទ្ធ​ ​ឥតមាន​មន្ទិល​ទេ​។​ ​បុរស​ខ្វាក់ពីកំណើត​នោះ​ ​ក៏​ដើរ​ស្វែងរក​សំ​ពត់​ស​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636830167382031276
ទៅកាន់ទំព័រ៖