ព្រះត្រៃបិដក ភាគ ២៥
បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌មានឧបការៈច្រើន ប្រព្រឹត្តទៅដើម្បីឲ្យកើតសច្ចៈ តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌មានឧបការៈច្រើន ដើម្បីឲ្យកើតសច្ចៈ។
[៧៦] ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ សេចក្តីព្យាយាម ជាធម្មជាត មានឧបការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ បើបុគ្គលមិនតាំងទុកនូវសេចក្តីព្យាយាមនោះទេ មិនគប្បីបាននូវសច្ចៈនេះឡើយ ព្រោះហេតុនោះ បុគ្គលលុះតែតាំងព្យាយាម ទើបបាននូវសច្ចៈ ហេតុនោះ បានជាថា សេចក្តីព្យាយាម ជាធម្មជាត មានឧបការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ដូចម្តេច ដែលជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ដែលជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម។ ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ ការពិចារណា ជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម បើបុគ្គលមិនថ្លឹងនូវការពិចារណានោះទេ មិនគប្បីតាំងនូវសេចក្តីព្យាយាមនេះបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែពិចារណា ទើបតាំងសេចក្តីព្យាយាមបាន
ID: 636872300322731515
ទៅកាន់ទំព័រ៖