ព្រះត្រៃបិដក ភាគ ២៥

​សេចក្តី​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​ជា​ធម្មជាត​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ឆន្ទៈ​ ​បើ​មិន​ចូលចិត្ត​ធម៌​ក្នុង​គំនិត​នោះ​ទេ​ ​ឆន្ទៈ​ក៏​កើតឡើង​មិនបាន​ ​ព្រោះហេតុនោះ​ ​លុះតែ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​ទើប​ឆន្ទៈ​កើតឡើង​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​ជា​ធម្មជាត​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ឆន្ទៈ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការពិចារណា​នូវ​អត្ថ​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​ ​បើ​បុគ្គល​មិន​ពិចារណា​នូវ​អត្ថ​នោះ​ទេ​ ​ធម៌​ទាំងឡាយ​ ​មិន​គួរ​ដល់​ការ​ចូលចិត្ត​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ពិចារណា​នូវ​អត្ថ​ ​ទើប​ធម៌​ទាំងឡាយ​ ​គួរ​ដល់​ការ​ចូលចិត្ត​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការពិចារណា​នូវ​អត្ថ​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូលចិត្ត​ធម៌​ក្នុង​គំនិត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការពិចារណា​នូវ​អត្ថ​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការពិចារណា​នូវ​អត្ថ​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ចេះចាំ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការពិចារណា​នូវ​អត្ថ​ ​បើ​បុគ្គល​មិន​ចេះចាំ​នូវ​ធម៌​នោះ​ទេ​ ​ក៏​មិន​អាច​ពិចារណា​នូវ​អត្ថ​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ចេះចាំ​នូវ​ធម៌​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636872300676991778
ទៅកាន់ទំព័រ៖