ព្រះត្រៃបិដក ភាគ ២៥
ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេចឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៣] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាក់ដោតអំបែងក្បាល ដោយដែកស្រួចដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ
ID: 636872331748588971
ទៅកាន់ទំព័រ៖