ព្រះត្រៃបិដក ភាគ ២៥

​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​ចិញ្ចឹម​កាយ​ ​ឲ្យ​ធាត់​ធំ​ចំរើន​ ​អំពើនោះ​ ​មិន​ប្រសើរ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ ​ដែល​ប្រព្រឹត្ត​ត្រូវ​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​ការ​ចិញ្ចឹម​កាយ​ ​ឲ្យ​ធាត់​ធំ​ចំរើន​ ​អំពើនោះ​ឯង​ ​ទើប​ឈ្មោះថា​ ​ប្រសើរ​ក្នុង​ហេតុ​នុ៎ះ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​(​ព្រោះថា​)​ ​ការប្រព្រឹត្តិ​ត្រូវ​ធម៌​ ​ការប្រព្រឹត្តិ​ស្មើ​ ​ត្រូវតែ​ប្រសើរ​វិសេស​ជាង​ការប្រព្រឹត្តិ​ខុស​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​។​ ​ម្នាល​ធន​ញ្ជា​និ​ ​ការងារ​ទាំងឡាយ​ឯទៀត​ ​ត្រូវ​តាម​ធម៌​ ​ប្រកបដោយ​ហេតុ​ ​ដែល​មនុស្ស​ទាំងឡាយ​ ​អាច​ចិញ្ចឹម​កាយ​ ​ឲ្យ​ធាត់​ធំ​ចំរើន​បាន​ផង​ ​មិនបាច់​ធ្វើ​នូវ​បាបកម្ម​ផង​ ​អាច​ប្រតិបត្តិ​នូវ​បដិបទា​ ​ដែល​ជាហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង​ ​មាន​ដែរ​តើ​។​ ​គ្រានោះ​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​របស់​ព្រះ​សារីបុត្រ​មាន​អាយុ​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ហើយក៏​ចៀសចេញ​ទៅ​។​
 [​១១៣​]​ ​លុះ​ចំណេរ​កាល​តមក​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​មាន​ជម្ងឺ​ជា​ទម្ងន់​។​ ​ទើប​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​ហៅ​បុរស​ម្នាក់​ ​មក​និយាយ​បង្គាប់​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​មកនេះ​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636872311700372279
ទៅកាន់ទំព័រ៖