ព្រះត្រៃបិដក ភាគ ២៦
យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខទាំងប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថាដឹងនូវការលះបង់អកុសលធម៌ ដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើដឹងយ៉ាងនេះហើយ ទើបពួកនិគ្រន្ថដ៏មានអាយុ គួរពោលថា បុរសបុគ្គលនេះ ទទួលរងអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នកទាំងឡាយ មិនដឹងថា យើងបានកើតហើយ
ID: 636831620514427626
ទៅកាន់ទំព័រ៖