ព្រះត្រៃបិដក ភាគ ២៦

 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​ពោល​យ៉ាងនេះ​ហើយ​ ​និគ្រន្ថ​ទាំងនោះ​ ​ឆ្លើយតប​នឹង​តថាគត​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​និ​គ​ណ្ឋ​នាដ​បុត្រ​ ​ជា​អ្នកដឹង​សព្វ​ ​ឃើញសព្វ​ ​តែង​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ ​(​ការ​ដឹង​ ​ការ​ឃើញ​)​ ​មិន​មាន​សេសសល់​ថា​ ​អញ​កាល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​ដេកលក់​ក្តី​ ​ភ្ញាក់​ឡើង​ក្តី​ ​ញាណទស្សនៈ​ ​តែង​តំ​កល់​ស៊ប់​ជាប់​ជានិច្ច​។​ ​និ​គ​ណ្ឋ​នាដ​បុត្រ​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បាបកម្ម​ ​ដែល​អ្នក​ទាំងឡាយ​ ​បាន​ធ្វើ​ទុក​ក្នុង​កាលមុន​ ​មាន​ដែរ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ធ្វើបាប​កម្ម​នោះ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ដោយ​ទុក្ករកិរិយា​ ​ដ៏​តឹងរ៉ឹង​នេះ​ចុះ​ ​ក៏​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​បាន​សង្រួម​ដោយ​កាយ​ ​សង្រួម​ដោយ​វាចា​ ​សង្រួម​ដោយចិត្ត​ ​ក្នុង​ទុក្ករកិរិយា​នុ៎ះហើយ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ឈ្មោះថា​ ​មិន​ធ្វើបាប​កម្ម​តទៅ​ ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​ ​(​ពាក្យ​របស់​និ​គ​ណ្ឋ​នាដ​បុត្រ​)​នោះ​ ​រមែង​គាប់ចិត្ត​ ​ត្រូវចិត្ត​ពួក​យើង​ ​ទាំង​ពួក​យើង​ ​ក៏​ជា​អ្នក​ត្រេកអរ​នឹង​ពាក្យ​នោះ​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636831621010506000
ទៅកាន់ទំព័រ៖