ព្រះត្រៃបិដក ភាគ ២៦

សក្កា​យៈ​ដែរ​ ​សភាព​ ​ដែល​ធ្វើ​ចិត្ត​ ​ឲ្យ​រួចចាក​កិលេស​ ​ព្រោះ​មិន​មាន​ប្រកាន់​មាំ​ ​នុ៎ះ​ ​ឈ្មោះថា​ ​អមតៈ​។​ ​ម្នាល​អានន្ទ​ ​អានេ​ញ្ជ​សប្បាយ​ប្ប​ដិ​បទា​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ក្តី​ ​អា​កិ​ញ្ចញ្ញា​យត​ន​សប្បាយ​ប្ប​ដិ​បទា​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ក្តី​ ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សប្បាយ​ប្ប​ដិ​បទា​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ក្តី​ ​ធម៌​ជា​គ្រឿង​ឆ្លង​ចាក​ឱឃៈ​ ​ព្រោះ​អា​ស្រ័យ​រឿយ​ៗ​ ​(​នូវ​សមាបត្តិ​នោះ​)​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ក្តី​ ​ដោយ​ប្រការ​ដូច្នេះ​ ​ឈ្មោះថា​ ​អរិយ​វិមោក្ខ​ ​។​ ​ម្នាល​អានន្ទ​ ​អំពើ​ណា​ ​ដែល​ព្រះ​សាស្តា​ ​ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​គប្បី​ធ្វើ​ដល់​ពួក​សាវ័ក​ ​ព្រោះ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​អំពើនោះ​ ​តថាគត​ ​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ម្នាល​អានន្ទ​ ​ទី​ទាំងអម្បាល​នេះ​ ​ហៅថា​ ​រុក្ខមូល​ ​ទី​ទាំងអម្បាល​នេះ​ ​ហៅថា​ ​សុញ្ញាគារ​ដ្ឋាន​។​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចម្រើនឈាន​ ​ចូរ​កុំ​ប្រមាទ​ ​ចូរ​កុំ​មាន​សេចក្តី​ស្តាយក្រោយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​នូវ​អ្នក​ទាំងឡាយ​ ​របស់​តថាគត​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ហើយ​ ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​អានេ​ញ្ជ​សប្បាយ​សូត្រ​ ​ទី៦​។​

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636831716833276749
ទៅកាន់ទំព័រ៖