ព្រះត្រៃបិដក ភាគ ២៦
ជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងវិជ្ជារបស់ខ្មាន់ធ្នូ បពិត្រព្រះគោតមដ៏ចំរើន ឯយើងទាំងឡាយ ជាអ្នករាប់
(១) អ្នកចិញ្ចឹមជីវិត ដោយការរាប់ ក៏ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងការរាប់ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា យើងទាំងឡាយ បាននូវកូនសិស្សទាំងឡាយ រមែងបង្រៀនឲ្យរាប់ជាដំបូងយ៉ាងនេះថា មួយ ចំនួនមួយ ពីរ ចំនួនពីរ បី ចំនួនបី បួន ចំនួនបួន ប្រាំ ចំនួនប្រាំ ប្រាំមួយ ចំនួនប្រាំមួយ ប្រាំពីរ ចំនួនប្រាំពីរ ប្រាំបី ចំនួនប្រាំបី ប្រាំបួន ចំនួនប្រាំបួន ដប់ ចំនួនដប់ បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ បង្រៀនឲ្យរាប់ដល់មួយរយក៏មាន យ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គ អាចដើម្បីបញ្ញត្ត នូវការសិក្សាជាលំដាប់ ការធ្វើជាលំដាប់ បដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះបានយ៉ាងនោះដែរឬ។
(១) ជាអ្នកចេះដឹងវិធីរាប់។
ID: 636831717539277130
ទៅកាន់ទំព័រ៖