ព្រះត្រៃបិដក ភាគ ២៦

 [​១២៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សក្កា​យ​ទិដ្ឋិ​ ​តែង​មិនកើត​មាន​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​អរិយសាវ័ក​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​បានឃើញ​នូវ​អរិយបុគ្គល​ ​ឈ្លាសវៃ​ក្នុង​អរិយធម៌​ ​បាន​សិក្សា​ដោយ​ល្អ​ ​ក្នុង​អរិយធម៌​ ​បានឃើញ​នូវ​សប្បុរស​ ​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌​ ​បាន​សិក្សា​ដោយ​ល្អ​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​មិនឃើញ​រូប​ថា​ជា​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​រូប​ ​ឬមិន​ឃើញ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​រមែង​មិនឃើញ​នូវ​វេទនា​ថា​ជា​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​វេទនា​ ​ឬមិន​ឃើញ​នូវ​វេទនា​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​វេទនា​ ​រមែង​មិនឃើញ​នូវ​សញ្ញា​ថា​ជា​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​សញ្ញា​ ​ឬមិន​ឃើញ​នូវ​សញ្ញា​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​សញ្ញា​ ​រមែង​មិនឃើញ​នូវ​សង្ខារ​ថា​ជា​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​សង្ខារ​ ​ឬមិន​ឃើញ​នូវ​សង្ខារ​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​សង្ខារ​ ​រមែង​មិនឃើញ​នូវ​វិញ្ញាណ​ថា​ជា​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ ​ឬមិន​ឃើញ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ ​ឬមិន​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ ​ម្នាល​ភិក្ខុ​ ​សក្កា​យ​ទិដ្ឋិ​ ​រមែង​មិនកើត​មាន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636831775499932290
ទៅកាន់ទំព័រ៖