ព្រះត្រៃបិដក ភាគ ២៦

ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​និង​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វេទនា​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចោល​នូវ​វេទនា​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សេចក្តី​សុខ​ ​សោមនស្ស​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​ ​នេះ​ជា​គុណ​ក្នុង​សញ្ញា​ ​សញ្ញា​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​ក្នុង​សញ្ញា​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​និង​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​សញ្ញា​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចោល​នូវ​សញ្ញា​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សេចក្តី​សុខ​ ​សោមនស្ស​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្ខារ​ ​នេះ​ជា​គុណ​ក្នុង​សង្ខារ​ ​សង្ខារ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​ក្នុង​សង្ខារ​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​និង​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​សង្ខារ​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចោល​នូវ​សង្ខារ​ ​ម្នាល​ភិក្ខុ​ ​មួយវិញទៀត​ ​សេចក្តី​សុខ​ ​សោមនស្ស​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​ ​នេះ​ជា​គុណ​ក្នុង​វិញ្ញាណ​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​ក្នុង​វិញ្ញាណ​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​និង​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វិញ្ញាណ​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចោល​នូវ​វិញ្ញាណ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636831776156059818
ទៅកាន់ទំព័រ៖