ព្រះត្រៃបិដក ភាគ ២៦

 [​២១៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​ការបាន​ចំពោះ​ទិដ្ឋិ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​កើតឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​ការ​បូជា​តូច​មានផល​ ​ការ​បូជា​ធំ​មានផល​ ​ផលវិបាក​របស់​កម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​ធ្វើ​អាក្រក់​មានផល​ ​លោក​នេះ​មាន​ ​លោកខាងមុខ​ ​មាន​ ​មាតា​មានគុណ​ ​បិតា​មានគុណ​ ​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​ ​មាន​ ​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​មាន​សេចក្តី​ព្រមព្រៀង​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​ការបាន​ចំពោះ​ទិដ្ឋិ​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​ទិដ្ឋិ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​ការបាន​ចំពោះ​នូវ​ទិដ្ឋិ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​ទិដ្ឋិ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​នុ៎ះ​ ​គឺ​ទ្រង់​ត្រាស់​សំដៅ​ហេតុនេះ​ឯង​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636831801254815385
ទៅកាន់ទំព័រ៖