ព្រះត្រៃបិដក ភាគ ២៦

មិនជា​ទីគាប់ចិត្ត​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​ដែល​កាយសុចរិត​ឲ្យផល​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​វចីសុចរិត​.​.​.​ ​មនោសុចរិត​ ​ឲ្យផល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ទេ​។​ ​ទាំង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ទើបត្រូវ​ទំនង​ ​ត្រង់​វចីសុចរិត​.​.​.​ ​មនោសុចរិត​ឲ្យផល​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ការណ៍​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​ការណ៍​នុ៎ះ​ ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ទេ​ ​ត្រង់​ដែល​បុគ្គល​ ​មាន​សេចក្តី​បរិបូណ៌​ដោយ​កាយទុច្ចរិត​(​១​)​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ព្រោះ​កាយទុច្ចរិត​នោះ​ជាហេតុ​ ​កាយទុច្ចរិត​នោះ​ជា​បច្ច័យ​ ​
​(​១​)​ ​ការ​បរិបូណ៌​នោះ​ ​មាន៥​ ​គឺ​ការ​បរិបូណ៌​ដោយ​កុសលា​កុសលកម្ម១​ ​ដោយចេតនា១​ ​ដោយ​ការ​កសាង​ ​គឺ​សត្វ​ដែល​មិនទាន់​សម្រេច​អរហត្ត​នៅឡើយ​ ​ឈ្មោះថា​ ​ត្រូវ​ទទួលផល​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ១​ ​ដោយ​ខណៈ​ ​ដែល​សោយផលកម្ម១​ ​ដោយ​ឃើញ​ឧប្បត្តិ​និម្មិត​ ​ប្រាកដ​ដូចជា​អណ្តាត​ភ្លើង​ ​ឬក​ប្ប​ព្រឹក្ស​ជាដើម១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636831817239539659
ទៅកាន់ទំព័រ៖