ព្រះត្រៃបិដក ភាគ ២៦
លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល បរិបូណ៌ដោយកាយសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះកាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គល បរិបូណ៌ដោយវចីសុចរិត... ត្រង់ដែលបុគ្គលបរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសមហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល បរិបូណ៌ដោយវចីសុចរិត... ត្រង់ដែលបុគ្គល បរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះមនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសមហេតុ។ ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាស ក្នុងហេតុ និងមិនមែនហេតុ ដោយហេតុប៉ុណ្ណេះឯង។
ID: 636831817721657234
ទៅកាន់ទំព័រ៖