ព្រះត្រៃបិដក ភាគ ២៦

 [​២៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​ទោះ​ស្លាប់​អស់​ថ្ងៃ១ក្តី​ ​ស្លាប់​អស់​ថ្ងៃ២ក្តី​ ​ស្លាប់​អស់​ថ្ងៃ៣ក្តី​ ​ដែល​កំពុង​ហើម​ ​មាន​សម្បុរ​ខៀវ​ដោយ​ច្រើន​ ​មាន​ខ្ទុះ​ហូរចេញ​តាម​ទ្វារ​ផ្សេង​ៗ​ ​ដូចម្តេច​មិញ​។​ ​ភិក្ខុ​នោះ​ ​(​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​)​ ​មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ ​ដូច្នេះ​ថា​ ​សូម្បី​កាយ​នេះ​សោត​ ​ក៏​គង់​នឹង​មាន​សភាព​យ៉ាងនេះ​ ​គង់​នឹង​ក្លាយទៅជា​យ៉ាងនេះ​ ​នឹង​កន្លង​ភាវៈ​យ៉ាងនេះ​ ​ពុំបានឡើយ​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ​ហើយ​ ​ក៏​លះបង់​ ​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​កាមគុណ​ ​ទាំង៥បាន​។​ ​លុះ​លះបង់​នូវ​សេចក្តី​ត្រិះរិះ​ ​ដែល​ស្ទុះ​ទៅ​ទាំងអម្បាល​នោះ​បាន​ហើយ​ ​ចិត្ត​ខាងក្នុង​ ​ក៏​តំ​កល់​មាំ​ ​តំ​កល់​ខ្ជាប់​ ​ដល់​ភាវៈ​ខ្ពស់​ឯក​ ​ឈ្មោះថា​ ​ភិ​ក្ខុ​តំ​កល់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​នូវ​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​ ​
 [​៣០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​ក្អែក​ទាំងឡាយ​ ​កំពុង​ចឹកស៊ី​ក្តី​ ​ត្មាត​ទាំងឡាយ​ ​កំពុង​ចឹកស៊ី​ក្តី​ ​ត្រដក់​ទាំងឡាយ​ ​កំពុង​ចឹកស៊ី​ក្តី​ ​ស្វាន​ទាំងឡាយ​ ​កំពុង​កកេរ​ស៊ី​ក្តី​ ​ចចក​ទាំងឡាយ​ ​កំពុង​កកេរ​ស៊ី​ក្តី​ ​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636831833197912426
ទៅកាន់ទំព័រ៖