ព្រះត្រៃបិដក ភាគ ២៦

មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​នេះ​ ​ក៏​គង់​នឹង​មាន​សភាព​យ៉ាងនេះ​ ​គង់​នឹង​ក្លាយទៅជា​យ៉ាងនេះ​ ​កន្លង​នូវ​ភាវៈ​យ៉ាងនេះ​ ​ពុំបានឡើយ​។​ ​កាល​ភិក្ខុ​នោះ​ ​មិន​ប្រមាទ​យ៉ាងនេះ​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
 [​៣០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​មាន​សម្បុរ​ដូចជា​សម្បុរ​នៃ​ស័ង្ខ​.​.​.​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​គរ​ជា​ពំនូក​ ​កន្លង​ហួស​មួយឆ្នាំ​ហើយ​.​.​.​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​ពុក​ផុយ​ខ្ទេចខ្ទី​ ​ជា​លំអិត​តូច​ ​លំអិត​ធំ​ ​ដូចម្តេច​មិញ​។​ ​ភិក្ខុ​នោះ​ ​(​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​)​ ​មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​នេះ​សោត​ ​ក៏​គង់​នឹង​មាន​សភាព​យ៉ាងនេះ​ ​គង់​នឹង​ក្លាយ​ទៅ​យ៉ាងនេះ​ ​នឹង​កន្លង​នូវ​ភាវៈ​យ៉ាងនេះ​ ​ពុំបានឡើយ​។​ ​កាល​ភិក្ខុ​នោះ​មិន​ប្រមាទ​យ៉ាងនេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចម្រើន​កាយគតាសតិ​ ​ដោយ​វិធី​យ៉ាងនេះ​ក៏បាន​។​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636831833762734732
ទៅកាន់ទំព័រ៖