ព្រះត្រៃបិដក ភាគ ២៦
សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែបើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ បញ្ញត្តនូវការបាន នូវនេវសញ្ញានាសញ្ញាយតនៈនុ៎ះ ដោយត្រឹមតែសង្ខារ ដែលបុគ្គលត្រូវដឹង ដោយការឃើញ ការឮ ការប៉ះពាល់ ម្នាលភិក្ខុទាំងឡាយ ការបាននូវនេវសញ្ញានាសញ្ញាយតនៈនោះ ប្រាកដជាវិនាសទៅវិញ ដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះថា នេវសញ្ញានាសញ្ញាយតនៈនោះ មិនប្រាកដថា ត្រូវបានដោយសង្ខារសមាបត្តិឡើយ
ID: 636831691520168922
ទៅកាន់ទំព័រ៖