ព្រះត្រៃបិដក ភាគ ២៦
ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។
[៥] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ដូចបុរសត្រូវសរ ដែលមានថ្នាំពិស ដែលលាបដោយថ្នាំពិសដ៏ក្រាស់។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្រូវសរនោះ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់បុរសនោះ ក៏នាំយកទៅឲ្យពេទ្យវះ ថែរក្សា។ ពេទ្យវះនោះ យកកាំបិតវះមុខដំបៅ នៃបុរសនោះ។ បុរសនោះ រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែវះមុខដំបៅ ដោយកាំបិតនោះ ពេទ្យវះនោះ ក៏យកដំបៀតត្បៀត រំកៀកមើលសរ របស់បុរសនោះ។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរមើល ដោយដំបៀតនោះទៀត ពេទ្យវះនោះ ចាប់ដកសរ អំពីបុរសនោះ។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរនោះ
ID: 636831619720072192
ទៅកាន់ទំព័រ៖