ព្រះត្រៃបិដក ភាគ ២៦

កាយសមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​មិន​គួរ​សេព​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​កាយសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កាយសមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​គួរ​សេព​។​ ​
 [​២០១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ជា​មនុស្ស​អាក្រក់​ ​មានដៃ​ប្រឡាក់​ដោយ​ឈាម​ ​ជា​បុគ្គល​តាំង​មាំ​ ​ក្នុង​ការ​វាយ​កាប់សម្លាប់​សត្វ​ដទៃ​ ​មិន​មាន​សេចក្តី​អាណិត​ ​ចំពោះ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ​ ​ទ្រព្យ​ណា​ជា​របស់​អ្នកដទៃ​ ​ជា​ឧបករណ៍​ ​គ្រឿង​ត្រេកអរ​ ​របស់​បុគ្គល​ដទៃ​ ​ដែល​នៅក្នុង​ស្រុក​ក្តី​ ​នៅក្នុង​ព្រៃ​ក្តី​ ​ជា​អ្នក​កាន់​យក​នូវ​ទ្រព្យ​នោះ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​រាប់​ចូលក្នុង​ការ​លួច​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពួក​ស្ត្រី​ណា​ ​ដែល​មាតា​រក្សា​ ​បិតា​រក្សា​ ​មាតាបិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រី​រក្សា​ ​ញាតិ​រក្សា​ ​ជា​ស្ត្រី​មាន​ប្តី​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636831796922107568
ទៅកាន់ទំព័រ៖