ព្រះត្រៃបិដក ភាគ ២៦
ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះសញ្ញា ថាមានពីរយ៉ាង គឺ ការបានចំពោះសញ្ញាគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះសញ្ញានោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។
[២១៥] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះទិដ្ឋិ ថាមានពីរយ៉ាង គឺ ការបានចំពោះនូវទិដ្ឋិគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះទិដ្ឋិនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះទិដ្ឋិ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះទិដ្ឋិ មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះទិដ្ឋិ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះទិដ្ឋិ មានសភាពដូច្នោះ បុគ្គលគួរសេព។
ID: 636831800623369268
ទៅកាន់ទំព័រ៖