ព្រះត្រៃបិដក ភាគ ២៦
មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះ ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ កន្លងនូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
[៣០២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរដូចជាសម្បុរនៃស័ង្ខ... សល់នៅតែឆ្អឹងទទេ គរជាពំនូក កន្លងហួសមួយឆ្នាំហើយ... សល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំអិតតូច លំអិតធំ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅយ៉ាងនេះ នឹងកន្លងនូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាលភិក្ខុនោះមិនប្រមាទយ៉ាងនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
ID: 636831833762734732
ទៅកាន់ទំព័រ៖