ព្រះត្រៃបិដក ភាគ ២៦
[៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកកំណត់នូវខន្ធ ជាចំណែកខាងមុខ មានសេចក្តីយល់ឃើញ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធ ជាចំណែកខាងមុខ ហើយសំដែង នូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ តែងសំដែងនូវហេតុ ទាំង៥យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង៥យ៉ាងនោះ ហេតុណាមួយ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកកំណត់នូវខន្ធ ជាចំណែកខាងដើម (ខន្ធអតីត) មានសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធជាចំណែកខាងដើម ហើយសំដែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ។ គឺសមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈមិនទៀង ការយល់ឃើញនេះឯង ត្រូវពិត
ID: 636831692706926801
ទៅកាន់ទំព័រ៖