ព្រះត្រៃបិដក ភាគ ២៦

ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​។​ ​
 ​[​៥​]​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ដូច​បុរស​ត្រូវ​សរ​ ​ដែល​មាន​ថ្នាំពិស​ ​ដែល​លាប​ដោយ​ថ្នាំពិស​ដ៏​ក្រាស់​។​ ​បុរស​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​ត្រូវ​សរ​នោះ​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​របស់​បុរស​នោះ​ ​ក៏​នាំ​យក​ទៅ​ឲ្យ​ពេទ្យ​វះ​ ​ថែរក្សា​។​ ​ពេទ្យ​វះ​នោះ​ ​យក​កាំបិត​វះ​មុខ​ដំបៅ​ ​នៃ​បុរស​នោះ​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​វះ​មុខ​ដំបៅ​ ​ដោយ​កាំបិត​នោះ​ ​ពេទ្យ​វះ​នោះ​ ​ក៏​យក​ដំបៀត​ត្បៀត​ ​រំកៀក​មើល​សរ​ ​របស់​បុរស​នោះ​។​ ​បុរស​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​ត្បៀត​សរ​មើល​ ​ដោយ​ដំបៀត​នោះ​ទៀត​ ​ពេទ្យ​វះ​នោះ​ ​ចាប់ដក​សរ​ ​អំពី​បុរស​នោះ​។​ ​បុរស​នោះ​ ​ក៏​រងទុក្ខ​វេទនា​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​ដក​សរ​នោះ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636831619720072192
ទៅកាន់ទំព័រ៖