ព្រះត្រៃបិដក ភាគ ២៧

 [​៨៣​]​ ​ម្នាល​ភូមិ​ជៈ​ ​ដូច​បុរស​ដែល​ត្រូវការ​ដោយ​ប្រេង​ ​ស្វែងរក​ប្រេង​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ប្រេង​ ​ក៏​យក​ម្សៅ​ល្ងម​ក​ចាក់​ក្នុង​ស្នូក​ ​ហើយ​យក​ទឹក​មក​ប្រស់​ព្រំ​ ​ច្របាច់​រឿយ​ៗ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​យក​ម្សៅ​ល្ង​ ​មក​ចាក់​ក្នុង​ស្នូក​ ​ហើយ​យក​ទឹក​មក​ប្រស់​ព្រំ​ ​ច្របាច់​រឿយ​ៗ​ ​ក៏​គួរ​ដើម្បី​បាន​នូវ​ប្រេង​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​យក​ម្សៅ​ល្ង​ ​មក​ចាក់​ក្នុង​ស្នូក​ ​ហើយ​យក​ទឹក​ ​មក​ប្រស់​ព្រំ​ ​ច្របាច់​រឿយ​ៗ​ ​ក៏​គួរ​ដើម្បី​បាន​នូវ​ប្រេង​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​ដែល​នាំឲ្យ​បាន​នូវ​ប្រេង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​ភូមិ​ជៈ​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ត្រូវ​។​បេ​។​ ​មាន​សមាធិ​ត្រូវ​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636847481099488436
ទៅកាន់ទំព័រ៖