ព្រះត្រៃបិដក ភាគ ២៧
[៨៥] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹកដោះជូរ មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ រួចវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ បើទុកជាមិនធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ... បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ ហើយវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង... បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។
ID: 636847481600957118
ទៅកាន់ទំព័រ៖