ព្រះត្រៃបិដក ភាគ ២៧

ដោយមាន​ជីវិត​ជា​បច្ច័យ​។​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​កាមាសវៈ​ ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​ភវាសវៈ​ ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​អវិជ្ជា​សវៈ​។​ ​តែ​ទីនេះ​ ​មិន​ឈ្មោះថា​សូន្យ​ទេ​ ​គឺ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​កាយ​ ​ដែល​ប្រកប​ដោ​យស​ឡាយ​ត​នៈ​នេះឯង​ ​ដោយមាន​ជីវិត​ជា​បច្ច័យ​។​ ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​មិន​មាន​ក្នុង​ទីនោះ​ ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​សេចក្តី​ក្រវល់ក្រវាយ​នោះ​ ​ត្រង់​ទីនេះ​ ​ថា​ជា​របស់​សូន្យ​ ​ពុំ​នោះ​ ​បើ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​សល់​នៅក្នុង​ទីនោះ​ ​ភិក្ខុ​ក៏​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​ដែល​មាន​នោះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​នៅ​មាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ឯង​ ​ឈ្មោះថា​ ​មានការ​កើតឡើង​ ​នៃ​សេចក្តី​សូន្យ​នុ៎ះ​ ​ដែល​ជា​របស់​ពិត​ ​មិន​ប្រែប្រួល​ ​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​ ​យ៉ាងនេះ​ឯង​។​
 [​១០​]​ ​ម្នាល​អានន្ទ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បាន​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ ​ក្រៃលែង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​តែង​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​នេះឯង​។​ ​ម្នាល​អានន្ទ​ ​បើ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ចូលកាន់​សុញ្ញ​តៈ​ ​ដ៏​បរិសុទ្ធ​ ​ប្រសើរ​ក្រៃលែង​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636847436819395759
ទៅកាន់ទំព័រ៖